ខ្សែប្រយុទ្ធឆ្នើម Neymar បានធ្វើការណែនាំដល់មិត្តរួមក្រុមវ័យក្មេងប៉ុន្មានរូបនៅ Paris Saint-Germain ឲ្យចេះស្តាប់ដល់រៀមច្បងមានបទពិសោធន៍ច្រើនជាងនេះបន្តិច បន្ទាប់ពីក្រុមត្រូវបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Coupe de France ទល់នឹង Rennes កាលពីយប់មិញ។
បញ្ជាក់ក្រោយបិទការប្រកួតជាមួយអ្នកសារព័ត៌មានកីឡាករប្រេស៊ីលរូបនេះប្រាប់ថា៖ “ខ្ញុំឃើញកីឡាករវ័យក្មេងជាច្រើន ដែលពួកគេចាំបាច់ត្រូវស្តាប់ឲ្យបានច្រើនជាងនិយាយ ពេលខ្លះគេអ្នកមានបទពិសោធន៍ច្រើនគេនិយាយ ហើយពួកគេក៏ឆ្លើយឆ្លងមកវិញ រហូតដល់អ្នកចាត់ការនិយាយ ពួកគេក៏ឆ្លើយតបមកវិញបែបខឹងសម្បា ទាំងនេះមិនបានជាលទ្ធផលឲ្យក្រុមទៅមុខបានឡើយ”។
អតីតកីឡាករជួរមុខនៅ Barca បញ្ចប់ទៀតថា៖ “យើងមានបទពិសោធន៍ច្រើនជាង ដូច្នេះពួកគេត្រូវគោរពយើងជាងនេះបន្តិច ស្តាប់ឲ្យបានច្រើនបន្តិច ព្រោះខ្ញុំកាលចាប់ផ្តើមដំបូងៗក៏ខ្ញុំអនុវត្តបែបនេះដែរ”។ប្រភព:AllFootball
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET