កាលពីយប់មិញ Cristiano Ronaldo ទើបតែបំបែកកំណត់ត្រានាមជាកីឡាកររកបានគ្រាប់បាល់ទី ៦០០ សម្រាប់ការលេងឲ្យក្លឹប ដោយធ្វើបានលឿនជាង Messi ដែលទើបបំបែកបាន ៥៩៨ គ្រាប់តែប៉ុណ្ណោះ។
អ្នកទាំងពីរហាក់មានការប្រកួតប្រជែងគ្នាខ្លាំង ត្បិតអីជាតួលេខគ្រាប់បាល់ដ៏ច្រើនលើសលប់មួយ ប៉ុន្តែក៏នៅចាញ់ជើងចាស់ Pele ដដែល ដោយអាជីពរបស់ជើងឆ្នើមប្រេស៊ីលរូបនេះធ្លាប់រកបានដល់ទៅ ៦៤៣ គ្រាប់ឲ្យក្លឹប។
បែបនេះមានន័យថា Messi ត្រូវការ ៤៥ គ្រាប់ទៀត ខណៈ Ronaldo ត្រូវការ ៤៣ គ្រាប់ ដើម្បីតាមស្មើកំណត់ត្រាបុរសវ័យ ៧៨ ឆ្នាំរូបនេះ។
រំឭកថាសព្វថ្ងៃ CR7 ទើបតែធ្វើបាន ២៧ គ្រាប់ប៉ុណ្ណោះនារដូវកាលថ្មីនៅទឹកដីអ៊ីតាលី ខណៈ M10 ធ្វើបាន ៤៦ គ្រាប់ហើយក្នុងការប្រកួត ៤៥ លើកសរុបនៅ Barcelona។ ប្រភព: FoxSportAsia
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET