Solskjaer ​៖ យើង​នៅ​មាន​ឱកាស​ចូល Top4 ​បើ​យើង​ឈ្នះ Chelsea ​យប់​នេះ​

លោក Solskjaer ​អ្នក​ចាត់ការ​ក្រុម Manchester United ​បាន​បញ្ជាក់​ថា​ការ​ប៉ះ Chelsea ​នៅ​រាត្រី​ម៉ោង​១០:៣០​នាទី​នេះ គឺ​ជា​ឱកាស​មាស​ឱកាស​ពេជ្រ ​សម្រាប់​ក្រុម​បិសាច​ក្រហម​ចូល Top4 ​ហើយ​។ចាញ់ Everton ​និង Man City ​សឹង​តែ​ធ្វើ​ឱ្យ​ក្រុម Man Utd ​អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​ហើយ ប៉ុន្តែ​ជាក់​ស្ដែង​ក្រុម​ប្រជែង​ដទៃ​ទៀត​ដូចជា Spurs ​និង Arsenal ​ឯ​ណោះ​វិញ ​ក៏​បែរ​ជា​បរាជ័យ​ដូច​គ្នា ធ្វើ​ឱ្យ​ឱកាស​ប្រជែង​នៅ​មិន​ទាន់​ចប់​ទេ។ ប្រសិន​ណា​បើ​ក្រុម Man Utd ​អាច​ឈ្នះ Chelsea ​បាន ​នោះ ពួកគេ​នឹង​មាន​ឱកាស​អ៊ុត​ទៀត ​ប៉ុន្តែ​បើ​ចាញ់​ឬ​ស្មើ​វិញ ​នោះ​ឱកាស​នឹង​អស់​ទៅ​ហើយ​។

ដើម្បី​លើក​ទឹក​ចិត្ត​កីឡាករ ​លោក Solskjaer ​បាន​និយាយ​នៅ​យប់​នេះ​ថា​៖ “កីឡាករ​យើង​ត្រូវ​ងើប​លើក​នៅ​ថ្ងៃ​នេះ ​ជាមួយ​រឿង​ពិត​ដែល​យើង​ឈ្នះ Chelsea ​យើង​នឹង​មាន​ឱកាស​ចូល Top4 ។ ​នេះ​ជា​ឱកាស​កម្រ​មាន ​សម្រាប់​យើង ព្រោះ​នេះ​ជា​ប្រកួត​ក្នុង​ទឹក​ដី​របស់​យើង​ទៀត។ យើង​មិន​អាច​ឱ្យ​ឱកាស​ល្អ​នេះ ផុត​ទៅ​បាន​ឡើយ”៕

ប្រភព៖ DailMail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT