• ជា​ថ្មី​ម្ដង​ទៀត Pogba ​សុំ​ក្លឹប Man Utd ​លក់​គេ​ឱ្យ​ទៅ Real Madrid ​ទៅ​

    ខ្សែ​បម្រើ​ Paul Pogba ​បាន​ស្នើ​សុំ​ក្លឹប Manchester United ​ក្នុង​ការ​ចាកចេញ​ទៅ​ក្រុម Real Madrid ​ហើយ ​នា​រដូវ​ក្ដៅ​ខាង​មុខ​នេះ។ម្សិលមិញ​នេះ​មាន​ដំណឹង​ថា Pogba ​មិន​ព្រម​បំពេញ​ពាក្យ​សុំ​ទិដ្ឋាការ​ដើម្បី​ចូល​រួម​លេង​ប្រកួត Pre-Season ​របស់​ក្រុម Man Utd ​នៅ​ទឹក​ដី​ចិន​ឡើយ ​ព្រោះ​រូបគេ​មាន​បំណង​ចង់​ចាកចេញ​នៅ​រដូវ​ក្ដៅ​នេះ​ហើយ។ ក្រោយ​ពី​មិន​ព្រម​បំពេញ​នេះ​មក ​ពេល​នេះ ​សាមី​ខ្លួន​កីឡាករ​បារាំង​បាន​សុំ​ទៅ​ក្រុម Man Utd ​តែ​ម្ដង ដើម្បី​លក់​រូបគេ​ចេញ​ទៅ​ឱ្យ​ក្រុម Real Madrid ។

    ប្រភព​ជិតស្និទ្ធ​នឹង​កីឡាករ​បាន​បញ្ជាក់​ទៀត​ថា Pogba ​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ក្រុម​យក្ស​អេស្ប៉ាញ​បាត់​ទៅ​ហើយ។ ក្នុង​នោះ រូបគេ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​១​ឆ្នាំ​ដល់​១០​លាន​ផោន​ឯ​ណោះ ប៉ុន្តែ​មិន​ទាន់​ទម្លាយ​កុងត្រា​នៅ​ឡើយ​ទេ៕

    ប្រភព៖ DailyMail

    មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT