Messi ​ជួយ ​Barcelona ​លើក​ពាន La Liga ​ហើយ​យប់មិញ​នេះ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ជួយ​ក្រុម FC Barcelona ​លើក​ពាន​រង្វាន់ La Liga ​ហើយ កាល​ពី​យប់មិញ​នេះ ​ដោយ​ស៊ុត​បាន​១​គ្រាប់​យក​ឈ្នះ​លើ​ក្រុម Levante ​១-០។១​គ្រាប់​លើក​ពាន​នេះ ​ធ្វើ​បាន​ដោយ Messi ​នៅ​នាទី​៦២ ​ហើយ​វា​ក៏​បាន​ជួយ​ក្រុម​អ្នក​មាន​បុណ្យ​លើក​ពាន La Liga ​លើក​ទី​២៦​ក្នុង​ប្រវត្តិសាស្ត្រ​ពួកគេ​ផង​ដែរ។ សម្រាប់ Messi ​វិញ ​នេះ​ជា​ពាន​រង្វាន់ La Liga ​លើក​ទី​១០​ហើយ ដែល​ខ្លួន​បាន​ជួយ​ក្រុម Barcelona ​ខណៈ​ដែល​សរុប​ជា​រួម​វិញ រូបគេ​ឈ្នះ​ពាន​រង្វាន់​រហូត​ដល់​៣៤​ហើយ។ 

យ៉ាងណាមិញ ​ក្រុម Barca ​នៅ​មាន​ភារកិច្ច​មួយ​ទៀត ​សម្រាប់​លេង​នៅ​រដូវ​កាល​នេះ ​គឺ​ពាន​រង្វាន់ UEFA Champions League ។ ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម Liverpool ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

ប្រភព៖ DailyMail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT