Neymar ​ចង់​លេង​ជាមួយ Hazard ​ព្រោះ​ទម្រង់​លេង​ដូច​គ្នា​

ខ្សែ​ប្រយុទ្ធ Neymar ​បាន​បោះ​សម្ដី​ថា​ចង់​លេង​ជាមួយ​ខ្សែ​បម្រើ Eden Hazard ​របស់ Chelsea ​ព្រោះ​មាន​ទម្រង់​លេង​ស្រដៀង​គ្នា  បើ​បាន​លេង​ជាមួយ​គ្នា​នឹង​កាន់​តែ​ល្អ​។

Neymar ​និង Hazard ​សុទ្ធ​តែ​ត្រូវ​បាន​ក្លឹប Real Madrid ​ទាក់ទង​ចង់​បាន​ទាំង​ពីរ ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ។ តែ​បើ​មើល​ទៅ​ខាង Neymar ​វិញ ​ប្រហែល​ជា​ធ្វើ​ឱ្យ Real Madrid ​ពិបាក​ក្នុង​ការ​ចុះ​កុងត្រា​យក​ជាង Hazard ​ព្រោះ​ប្រធាន​ក្លឹប PSG ​មិន​ចង់​លក់​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​នេះ​ឡើយ។

ទន្ទឹម​នឹង​រឿង​ត្រូវ​ក្លឹប Real Madrid ​ចង់​បាន​ដូច​គ្នា​នេះ​ដែរ ​Neymar ​បាន​និយាយ​ម្សិលមិញ​នេះ​ថា ​រូបគេ​ចង់​លេង​ជាមួយ Hazard ​ក្នុង​ក្រុម​តែ​មួយ។ ទម្រង់​លេង​របស់ Hazard ​គឺ​ត្រូវ​គ្នា​ជាមួយ Neymar ​ទើប​បាន​ជា​អតីត​កីឡាករ Barcelona ​ចង់​លេង​ជាមួយ​គ្នា​អីចឹង​។ កីឡាករ​វ័យ​២៧​ឆ្នាំ ​នា​រដូវ​កាល​នេះ ​មិន​បាន​ជួយ​ក្រុម PSG ​ច្រើន​ឡើយ ​ព្រោះ​របួស​ជាប់។ រូបគេ​ទើប​តែ​អាច​ចូល​លេង​បាន​វិញ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Monaco ​ប៉ុណ្ណោះ ដែល​ជា​ប្រកួត​ក្រុម PSG ​លើក​ពាន​រង្វាន់​លីគ​បារាំង​តែ​ម្ដង៕ប្រភព៖ dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT