Pogba ជា​ខ្សែ​បម្រើ​ដើរ​ពេល​ប្រកួត​ច្រើន​ជាង​គេ ​នៅ​អង់គ្លេស​

ខ្សែ​បម្រើ Paul Pogba ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ដើរ​ច្រើន​ជាង​គេ​ពេល​ប្រកួត ​ក្នុង​ក្របខណ្ឌ English Premier League ​នា​រដូវ​កាល​នេះ។

ស្ថិតិ​បាន​បង្ហាញ​ថា Pogba ​ដើរ​៦៤​% ​នៅ​ពេល​ប្រកួត ​ដែល​ស្ថិតិ​នេះ​បាន​បង្ហាញ​ថា​រូបគេ​ជា​ខ្សែ​បម្រើ​ដើរ​ច្រើន​ជាង​រត់ ​ជាង​គេ​បំផុត ​ក្នុង​ចំណោម​ខ្សែ​បម្រើ​៧៩​នាក់​នា​រដូវ​កាល​នេះ។ បើ​ទោះ​ជា​ដើរ​ច្រើន​យ៉ាង​នេះ​មែន ប៉ុន្តែ​កីឡាករ​បារាំង​នៅ​តែ​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស ​ជ្រើស​រើស​ជា​ខ្សែ​បម្រើ​ឆ្នើម​ប្រចាំ​រដូវ​កាល​នេះ​ដដែល។

រំលឹក​ថា Pogba ​កំពុង​មាន​ដំណឹង​ថា​ចង់​ចេញ​ពី Man Utd ​ហើយ ​ក្រោយ​ពី​លេង​មិន​បាន​ល្អ ​ហើយ​មិន​ពេញ​ចិត្ត​អ្នក​គាំទ្រ​ផង​នោះ។ ​ក្លឹប​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ចង់​បាន Pogba ​ជាង​គេ ​គឺ Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​សញ្ជាតិ​បារាំង​ដូច​គ្នា៕ប្រភព៖ dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT