ខ្សែប្រយុទ្ធ Suarez បានបញ្ជាក់ថាខ្លួននៅតែគោរពក្លឹបចាស់ Liverpool ដដែល ប៉ុន្តែនៅលើទីលានប្រកួតមិនអាចលើកលែងបានឡើយ។
Suarez ជាខ្សែប្រយុទ្ធធ្លាប់លេងនៅក្រុម Liverpool ហើយត្រូវបានអ្នកគាំទ្រស្រលាញ់ពេញចិត្តជាខ្លាំង។ យ៉ាងណាមិញ បច្ចុប្បន្ននេះរូបគេលេងឱ្យក្រុម FC Barcelona ហើយនឹងត្រូវលេងទល់ក្រុម Liverpool ទៀត នាការប្រកួតខាងមុខ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ។
មុនការប្រកួតនោះចាប់ផ្ដើម កីឡាករអ៊ុយរុយហ្គាយ បានលើកឡើងថា៖ “ខ្ញុំគោរពស្រលាញ់ក្រុមហង្សក្រហម ប៉ុន្តែនៅលើទីលានគ្មានទេមិត្តភាព។ Liverpool បានផ្ដល់រឿងជាច្រើនដល់ខ្ញុំ ខ្ញុំនឹងមិនគិតអ្វីឡើយ រហូតដល់ការប្រកួតឈានចូលមកដល់”៕ប្រភព៖ Marca
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET