Liverpool ​លត់​ក្រុម Huddersfield ​៥-០ ​ឡើង​កំពូល​តារាង​វិញ​ហើយ​

ក្រុម​ហង្ស​ក្រហម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Huddersfield ​ក្នុង​លទ្ធផល ៥-០ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​សប្ដាហ៍​ទី​៣៦​យប់មិញ​នេះ​។

ស៊ី​មិន​ប្រណី​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម​ហង្ស​ក្រហម​បាន​ឡើង​ទៅ​កំពូល​តារាង​លើ​ក្រុម Manchester City ​ហើយ ប៉ុន្តែ​លើស​១​ប្រកួត​។ យ៉ាងណាមិញ ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​នា​រដូវ​កាល​នេះ ​គ្មាន​នរណា​មួយ​ដឹង​ច្បាស់​ក្រុម​ណា​លើក​ពាន​ឡើយ។ ការ​ប្រកួត​នឹង​ឈាន​ដល់​ចប់​៩០​នាទី ​ក្នុង​ប្រកួត​ទី​៣៨ ​ទើប​ដឹង​ច្បាស់​ក្រុម​ណា​ម្ចាស់​ពាន​រង្វាន់។

ដោយ​ឡែក Liverpool ​វិញ​ក៏​នឹង​មិន​បោះបង់​ចោល​ដែរ ​ទាំង Premier League ​និង Champions League។ ពួកគេ​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​យក​ពាន​រង្វាន់​ទាំង​ពីរ​នេះ ដើម្បី​អ្នក​គាំទ្រ​របស់​ខ្លួន៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT