• Klopp ​ថា​ក្រុម Liverpool ​គឺ​ជា​ក្រុម​ល្អ​បំផុត​នៅ​អង់គ្លេស​រដូវ​កាល​នេះ​

    លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក គឺ​ជា​ក្រុម​ល្អ​បំផុត​នៅ​អង់គ្លេស​នា​រដូវ​កាល​នេះ។កីឡាករ​១១​នាក់​ល្អ​បំផុត​នៅ​អង់គ្លេស ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ ​ដោយ​មាន​កីឡាករ​ក្រុម Man City ​៦​នាក់ ​ក្រុម Liverpool ​៤​នាក់ និង​ក្រុម Man Utd ​ម្នាក់។ ចំពោះ​កីឡាករ​១១​នាក់​នេះ​ដែរ ​អ្នក​ចាត់ការ​ក្រុម Liverpool ​ហាក់​មិន​ពេញ​ចិត្ត​នឹង​ការ​ជ្រើសរើស​នេះ​ទេ។ លោក​បាន​ចាត់​ទុក​ថា​១១​នាក់​ល្អ​បំផុត​នៅ​អង់គ្លេស​រដូវ​កាល​នេះ សម​តែ​កីឡាករ​ក្រុម Liverpool ​ទាំង​អស់​ទើប​ត្រូវ​។

    Klopp ​បាន​ពោល​ដូច្នេះ​ថា​៖ “គួរ​តែ​មាន​កីឡាករ៤ ៥ ៦ ឬ​៧​នាក់​ទៀត​មាន​ឈ្មោះ។ ពួកគេ​លេង​បាន​ល្អ​ណាស់​នៅ​រដូវ​កាល​នេះ។ សម្រាប់​ខ្ញុំ ​ក្រុម​របស់​ខ្ញុំ​គឺ​ជា​ក្រុម​ល្អ​បំផុត​នៅ​រដូវ​កាល​នេះ។ Mo ​គួរ​តែ​មាន​ឈ្មោះ​ម្ដង​ទៀត។ គាត់​បាន​ឈាន​ដល់​ចំណុច​កំពូល​ដូច​មុន ​និង​រក​គ្រាប់​បាល់​បាន​យ៉ាង​ច្រើន ​សម្រាប់​ជួយ​ក្រុម”៕

    ប្រភព៖ DailyMail

    មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT