Inter Milan ជាក្លឹបដំបូង ដែលប្រកាសចង់បានខ្សែប្រយុទ្ធ Alexis Sanchez របស់បិសាចក្រហម នៅរដូវកាលក្រោយនេះ ប៉ុន្តែមានលក្ខខណ្ឌមួយចំនួន។Sanchez កំពុងបាត់បង់ឱកាសលេងហើយនៅ Man Utd ក្រោយពីបង្ហាញទម្រង់លេងមិនល្អ។ ក្រុមកំពុងដាក់ឈ្មោះរូបគេក្នុងបញ្ជីលក់ចេញនៅរដូវក្ដៅខាងមុខ ហើយក៏មានក្លឹបចង់បានផងដែរ។ Inter ជាក្រុមដំបូងបង្ហាញចំណាប់អារម្មណ៍ជាងគេក្នុងការនាំយកកីឡាករពាក់អាវលេខ៧នេះ។ ទន្ទឹមនឹងការចាប់អារម្មណ៍នេះដែរ ក្រុមនៅអ៊ីតាលី ក៏បញ្ជាក់ដែរថា ពួកគេនឹងកាត់បន្ថយប្រាក់ពលកម្មរបស់កីឡាករឈីលីនេះខ្លះ ព្រោះបច្ចុប្បន្នខ្ពស់ខ្លាំងពេក។
លេងនៅបិសាចក្រហម ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំនេះ ទទួលបានតម្លៃពលកម្មដល់៥សែនផោនឯណោះក្នុង១សប្ដាហ៍។ តម្លៃនេះគឺថ្លៃជាងគេបំផុតហើយនៅអង់គ្លេស។ តែបើមើលទៅលើសមត្ថភាពវិញ Sanchez ដុនដាបមែនទែន ដោយលេងបានតែ២៥ប្រកួតប៉ុណ្ណោះនារដូវកាលនេះ និងរកគ្រាប់បាល់បាន២គ្រាប់ដែរ៕
ប្រភព៖ DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET