Pogba កំពុងរងការរិះគន់យ៉ាងខ្លាំងពីទម្រង់លេងរបស់ខ្លួន ក្រោយពីប៉ុន្មានប្រកួតនេះជាប់ជម្រើសដំបូងហើយ ប៉ុន្តែលេងខូចបាល់ច្រើនពេក។ទន្ទឹមគ្នានឹងការរិះគន់នេះដែរ កីឡាករបារាំងបាននិយាយលើកមុនថា រូបគេកំពុងរងសម្ពាធខ្លាំងពីអ្នកគាំទ្រ ដែលមិនបានផ្ដល់ក្ដីគោរពដល់រូបគេ។ សម្ដីនេះហើយ បានធ្វើឱ្យវីរបុរសក្លឹបបិសាចក្រហមជាច្រើន ខឹងខ្លាំង ហើយក៏តបទៅវិញធ្ងន់ៗ ថា Pogba ជាបញ្ហាធំនៅបិសាចក្រហម Man Utd ដែលត្រូវដោះស្រាយជាបន្ទាន់។
ដោយសារតែជម្លោះមានច្រើននេះហើយ ទើបបែកធ្លាយរឿងមួយទៀតថា អតីតកីឡាករ Juventus បានប្រាប់ទៅភ្នាក់ងារទីផ្សាររបស់ខ្លួន ឱ្យរកក្លឹបថ្មីឱ្យបាននៅរដូវក្ដៅនេះ ព្រោះរូបគេលែងចង់នៅ Man Utd ទៀតហើយ។ ក្លឹបថ្មីដែលគេរំពឹងថាកំពុងចាប់អារម្មណ៍ Pogba ជាងគេនោះ គឺ Real Madrid។ អធិរាជស បានបង្ហាញការចាប់អារម្មណ៍លើខ្សែបម្រើរូបនេះ ជាពិសេសលោក Zidane អ្នកចាត់ការផ្ទាល់តែម្ដង៕
ប្រភព៖ DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET