Barcelona ​មាន​ទំនុក​ចិត្ត ​អាច​នាំ​យក Rashford ​មក​អេស្ប៉ាញ​បាន​

ក្រុម FC Barcelona ​មា​នទំនុក​ចិត្ត​ថា​នឹង​អាច​នាំ​យក​ខ្សែ​ប្រយុទ្ធ Rashford ​មក​អេស្ប៉ាញ​បាន ​ក្រោយ​ពី​ក្រុម Manchester United ​កំពុង​មាន​បញ្ហា​ផ្ទៃ​ក្នុង។Rashford ​នៅ​សល់​កុងត្រា​តែ​១​ឆ្នាំ​ទៀត​ទេ ជាមួយ​ក្រុម Man Utd ​ស្រប​ពេល​បច្ចុប្បន្ន​នេះ​បិសាច​ក្រហម​ក៏​កំពុង​ដុនដាប​ថែម​ទៀត ​ដែល​ធ្វើ​ឱ្យ​ក្រុម Barcelona ​កាន់​តែ​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​អន្ទង់​ចិត្ត​កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ។ តាំង​ពី​ដើម​រដូវ​កាល​មក ​ក្រុម​អ្នក​មាន​បុណ្យ​បាន​ផ្ដល់​តម្លៃ​១០០​លាន​ផោន ​លើ​កីឡាករ​អង់គ្លេស​នេះ ​ប៉ុន្តែ​មិន​ទាន់​បាន​ចម្លើយ​យ៉ាង​ណា​នោះ​ទេ។

Man Utd ​បាន​ព្យាយាម​បន្ដ​កុងត្រា​ដល់ Rashford ​ហើយ​បន្ថែម​ប្រាក់​ពលកម្ម​ដល់​៣​សែន​ផោន​ក្នុង​១​សប្ដាហ៍ ​ដើម្បី​រក្សា​រូបគេ​ឱ្យ​នៅ Old Trafford ​ដល់​ឆ្នាំ​២០២៤។ អ្វី​គ្រប់​យ៉ាង​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ ព្រោះ​សាមី​ខ្លួន​មិន​ទាន់​បន្ដ​កុងត្រា​នៅ​ក្លឹប​ចាស់ ​ហើយ​ក្លឹប Barcelona ​ដែល​ទាក់ទង​នោះ ក៏​រូបគេ​មិន​ទាន់​ឆ្លើយ​យ៉ាង​ណា​ដែរ។ ​យ៉ាងណាមិញ​ ក្រុម​អ្នក​មាន​បុណ្យ​មាន​សង្ឃឹម​ច្រើន​ព្រោះ ​បើ Man Utd ​មិន​អាច​រក្សា​ខ្លួន​លេង Champions League ​បាន​រដូវ​កាល​ក្រោយ ​នោះ​កីឡាករ​ក៏​មិន​ចង់​នៅ​ទៀត​ដែរ៕

ប្រភព៖ DailyMail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT