Getafe ​កាន់​តែ​កៀក ​បាន​លេង Champions League ​ក្រោយ​ស្មើ Real Madrid ​

ក្រុម Getafe ​ទប់​បាន​ស្មើ​ជាមួយ​ក្រុម Real Madrid ​០-០ ​ក្នុង​ការ​ប្រកួត​លីគ La Liga ​កាល​ពី​យប់មិញ​នេះ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ឈរ​លេខ​៤​ក្នុង​តារាង ​មាន​ឱកាស​បាន​លេង Champions League ​រដូវ​កាល​ក្រោយ។ក្រុម Getafe ​លេង​បាន​យ៉ាង​ល្អ​នៅ​យប់មិញ ​ដោយ​មាន​ឱកាស​មាស​ម្ដង​ជា​ពីរ​ដង​ដែរ ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់ Keylor Navas ​បាន​ឡើយ។ ​យ៉ាងណាមិញ ​ការ​លេង​ដោយ​គ្មាន​គ្រាប់​បាល់​នេះ ​គឺ​ល្អ​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ ត្បិត​អី​ពួកគេ​នៅ​ឈរ​លេខ​៤​ក្នុង​តារាង ​ហើយ​ក៏​បន្ដ​ក្ដី​ស្រមៃ​បាន​ទៅ​លេង​នៅ UEFA Champions League ​នា​រដូវ​កាល​ក្រោយ​ផង​ដែរ។

សម្រាប់ Real Madrid ​វិញ ​លទ្ធផល​មិន​បាន​ធ្វើ​ឱ្យ​ពួកគេ​មាន​ការ​ប្រែប្រួល​អ្វី​ឡើយ ពោល​គឺ​នៅ​តែ​ឈរ​នៅ​លេខ​៣​ដដែល ​ក្នុង​តារាង La Liga ។ ដោយ​ឡែក​ស្មើ​យប់មិញ​នេះ គឺ​ជា​ការ​បាត់​បង់​ពិន្ទុ​៣​ប្រកួត ​ក្នុង​៧​ប្រកួត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​៕

ប្រភព៖ DailyMail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT