យុវជនថ្នាលក្លិបបឹងកេត Dome Kasidej ដែលជាកូនប្រុស របស់អ្នកស្រីប្រធានក្លិប ពុធ ធីតា ជាប់ការធ្វើតេស្តវគ្គទីមួយ នៅយុវជនថ្នាលក្លិប FC Barcelona ប្រទេសអេស្ប៉ាញ។
គេបានធ្វើដំណើរទៅហ្វឹកហាត់មួយរយៈពេលខ្លីនៅទីនោះ តាមការអញ្ចើញរបស់ក្លិបអេស្ប៉ាញ ដោយមានកុមារមានទេពកោសល្យពីប្រទេសជាច្រើនចូលរួម។ ចុងក្រោយ កុមារារូបនេះនៅតែទាក់ចិត្តគ្រូបង្វឹកឲ្យជ្រើសរើសគេបាន។
Dome នឹងត្រូវចូលរួមវគ្គទីពីរ នៅថ្ងៃទី ៥ ខែ ឧសភា សារជាថ្មី តាមការកោះហៅរបស់ សាលាបាល់ទាត់ក្លិប Barcelona ( FCBESCOLA )