Hazard ​ទារ Real Madrid ​៤០០ ០០០​ផោន​១​សប្ដាហ៍​កាត់​ពន្ធ​រួច​

Eden Hazard ​ទាមទារ​ក្រុម Real Madrid ​៤​សែន​ផោន ​ក្នុង​១​សប្ដាហ៍ ​ដោយ​កាត់​ពន្ធ​រួច ​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅ​អេស្ប៉ាញ​នា​រដូវ​កាល​ក្រោយ​នេះ។

Hazard អាច​នឹង​ផ្លាស់​ទៅ​លេង​នៅ Real Madrid ​ហើយ​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ក្រោយ​ពី​រូបគេ​មិន​ព្រម​បន្ដ​កុងត្រា​ថ្មី​ជាមួយ​ក្រុម Chelsea ​ឡើយ។ កីឡាករ​បែលហ្សិក​រូប​នេះ ​មាន​ក្ដី​ស្រមៃ​ទៅ​លេង​នៅ​អេស្ប៉ាញ ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ ​ជា​ពិសេស​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​តែ​ម្ដង។ ប្រភព​នៅ​អង់គ្លេស ​បាន​បង្ហើប​ទៀត​ថា​បច្ចុប្បន្ន​ក្លឹប​និង​សាមី​ខ្លួន​កំពុង​ចរចា​គ្នា។ Hazard ​បាន​ទារ​ក្រុម Real Madrid ​ប្រមាណ​៤​សែន​ផោន ​ក្នុង​១​សប្ដាហ៍ ​ហើយ​តម្លៃ​នេះ​គឺ​កាត់​ពន្ធ​រួច​ថែម​ទៀត។

Hazard ​ចូល​រួម​ជាមួយ​ក្រុម Chelsea ​នៅ​ឆ្នាំ​២០១២ ​ផ្លាស់​មក​ពី​ក្រុម Lille ។ រូបគេ​ឈ្នះ​ពាន​រង្វាន់ Premier League ​បាន​២​ដង ​FA Cup ​បាន​១​ដង ​និង League Cup , Europa League ​បាន​ម្ដង​ទៀត៕ប្រភព៖ dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT