Van Dijk ខ្សែការពាររបស់ក្រុម Liverpool បានឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតនៅ Premier League ក្នុងរដូវកាលនេះហើយ។
កីឡាករហុល្លង់ខាងលើ បានស្ថិតក្នុងបញ្ជីឈ្មោះកីឡាករល្អបំផុត៦នាក់ចុងក្រោយ ដោយរួមមាន terling, Sadio Mane, Eden Hazard, Sergio Aguero និង Bernardo Silva។ យ៉ាងណាមិញ បើតាមស្ថិតិបានបង្ហាញយ៉ាងច្បាស់ថា Van Dijk បានយកឈ្នះគេ ក្លាយជាកីឡាករឆ្នើមបំផុតនារដូវកាលនេះទៅហើយ។ តាមគម្រោង ការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃស្អែកនេះ។
នេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៥មក ដែលមានខ្សែការពារឈ្នះពានរង្វាន់កីឡាករល្អជាងគេនៅលីគកំពូលអង់គ្លេសនេះ។ នៅឆ្នាំ២០០៥ កីឡាករ John Terry ជាខ្សែការពារឈ្នះពាននេះ៕