រឿងមិនគួរឱ្យជឿមួយបានកើតឡើង ដោយក្រុមកាំភ្លើងធំ Arsenal បានបរាជ័យក្រោមថ្វីជើងក្រុម Wolves ក្នុងលទ្ធផល ៣-១ ធ្វើឱ្យឱកាសឡើងទៅ Top4 កាន់តែពិបាកសម្រាប់ក្រុមនេះ។
ត្រឹមតែតង់ទី១ ម្ចាស់ផ្ទះ Wolves អាចរកគ្រាប់បាល់នាំមុខកាំភ្លើងធំ ដល់ទៅ៣គ្រាប់ទៅហើយ។ ខណៈដែលចូលដល់តង់ទី២ Arsenal ព្យាយាមវាយបកវិញ រហូតរកបាន១គ្រាប់ ប៉ុន្តែលទ្ធផលបញ្ចប់ទៅ គឺ Wolves ៣-១ Arsenal ។ បើទោះជាចាញ់ប្រកួតនេះមែន ប៉ុន្តែលោក Unai Emery នៅតែមានទំនុកចិត្តថាក្រុមមួយនេះនឹងមានឱកាសលើកពានដដែល។
អតីតអ្នកចាត់ការក្រុម PSG ខាងលើបានបន្ដទៀតថា៖ “យើងបានបាត់បង់ឱកាសមាសម្ដងហើយម្ដងទៀត ប៉ុន្តែខ្ញុំនៅតែមានទំនុកចិត្តលើពួកគេ ថានឹងត្រលប់មកភាពល្អវិញ ព្រោះឱកាសនៅមិនទាន់អស់ទេ។ ៣ប្រកួតនៅសល់យើងត្រូវតែឈ្នះទាំងអស់ ដើម្បីមានសង្ឃឹម”៕