លោក Pep Guardiola បានប្រាប់ឱ្យកីឡាករ Man City ស្ងប់ស្ងាត់បន្ដទៀត ព្រោះឈ្នះត្រឹម Man Utd មិនទាន់បានលើកពានរង្វាន់នៅឡើយទេ។
ក្រុម Man City បានយកឈ្នះលើក្រុម Man Utd ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតលីគកំពូលអង់គ្លេសសប្ដាហ៍ទី៣៥។ បាន៣ពិន្ទុពីទឹកដី Old Trafford នេះ បានធ្វើឱ្យក្រុម Man City ឡើងមកលេខ១កំពូលតារាងហើយ ដោយមានក្រុម Liverpool ដេញពីក្រោម លើសខ្វះគ្នាត្រឹម១ពិន្ទុប៉ុណ្ណោះ ខណៈដែលការប្រកួតនៅសល់៣ប្រកួតទៀត។
លោក Pep បានដាស់តឿនក្រុមទាំងមូលថា មិនត្រូវបាត់បង់និងសប្បាយខ្លាំងពេកទេ ត្រឹមឈ្នះក្រុម Man Utd នេះ ព្រោះការប្រកួតខាងមុខក៏សំខាន់ដែរ។ ពួកគេត្រូវឈ្នះការប្រកួតនៅសល់៣ប្រកួតទៀតនេះទាំងអស់ ទើបអាចលើកពានបាន។ ខណៈដែលក្រុម Liverpool វិញ ក៏មិនចាញ់ដែរនៅ៣ប្រកួតនៅសល់នោះ៕