AC Milan ដាក់​ចិត្ត​តាម​យក Malcom តែ Barca ដាក់តម្លៃចេញមក ចាប់រ៉េករ៉ាកចិត្ត

ក្លឹប AC Milan ត្រូវ​បាន​គេ​រាយការណ៍​ថា​ចាប់​អារម្មណ៍​ចង់​នាំ​យក Malcom ចេញ​ពី​ទឹក​ដី Barcelona មក​អ៊ីតាលី​នា​រដូវ​ក្តៅ​ខាង​មុខ​នេះ។ Milan ចង់​នាំ​យក​អតីត​កីឡាករ Bordeaux រូប​នេះ​មក បន្ទាប់​ពី​រូប​គេ​ហាក់​បាត់បង់​ឱកាស​លេង​ច្រើន​នៅ​ក្លឹប​អេស្ប៉ាញ ដោយ​តាំង​ពី​ផ្លាស់​ចូល​ទើប​បង្ហាញ​ខ្លួន​បាន ៧៧៤ នាទី​តែ​ប៉ុណ្ណោះ។

បញ្ហា​មួយ​ដែល​លំបាក​បំផុត​សម្រាប់​ក្រុម​អ៊ីតាលី​គឺ Barcelona បាន​ដាក់​តម្លៃ​ខ្លួន​បុរស​ប្រេស៊ីល​រូប​នេះ​ដល់​ទៅ ៥០ លាន​អឺរ៉ូ​ដែល​ជា​តម្លៃ​កល់​មួយ ធ្វើ​ឲ្យ Milan គិត​ថា​ចង់​ពិចារណា​សារ​ជា​ថ្មី ត្បិត​ប្រធាន​ផ្នែក​កីឡា​លោក Leonardo បាន​ជួប​ជាមួយ​អ្នក​តំណាង​របស់ Malcom រួច​ហើយ​ក៏​ដោយ។

ក្រៅ​ពី Milan ត្រកូល​តែ​មួយ​គឺ Inter ក៏​ចាប់​ចិត្ត​លើ​ខ្សែ​ប្រយុទ្ធ​សម្បុរ​ខ្មៅ​រូប​នេះ​ដូច​គ្នា ត្បិត​អី​រូប​គេ​ទើប​តែ​ចុះ​ហត្ថលេខា​លើ​កុងត្រា​ ៥ ឆ្នាំ​នៅ​តម្លៃ​ខ្លួន​ជាមួយ Barca ដល់​ទៅ ៤១ លាន​អឺរ៉ូ​កាល​ពី​រដូវ​ក្តៅ​មុន​ក៏​ពិត​មែន។ ប្រភព: Marca​

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT