នារដូវកាលនេះអាចថាសារចោលសម្រាប់ក្លឹបយក្ស Real Madrid បន្ទាប់ពីធ្លាក់ចុះទម្រង់លេងបាត់បង់ឱកាសលើកពានសំខាន់ដល់ទៅ ៣ ក្នុងរដូវកាលតែមួយ។ គ្រប់យ៉ាងក៏រំពឹងនឹងត្រលប់មកវិញ បន្ទាប់ពីអ្នកចាត់ការ Zinedine Zidane ទើបវិលចូលក្លឹបចាស់របស់ខ្លួនកាលពីប៉ុន្មានខែមុន។
បុរសសញ្ជាតិបារាំងដែលធ្លាប់ដឹកនាំឲ្យ Los Blancos ឈ្នះពាន LaLiga កាលពីរដូវកាល ២០១៦/១៧ បានបង្ហើបពីមហិច្ឆតាចង់ដណ្តើមពាននេះពី Barca ត្រលប់មកវិញនារដូវកាលក្រោយ។
លោកបាននិយាយថា៖ “យើងបានឈ្នះពានក្នុងលីគ ៣៣ លើករួចមកហើយ ចុះ Barcelona វិញឈ្នះបានប៉ុណ្ណា? ពិតណាស់ពួកគេធ្វើបានល្អច្រើនកន្លងមកនេះ ដោយយើងមានតែការសាទរដល់ពួកគេ ប៉ុន្តែបើនិយាយពីតួលេខ Madrid មានពានលីគច្រើនជាង ហើយខ្ញុំនិយាយនេះមិនមែនការពារខ្លួនខ្ញុំទេ តែព្រោះមុននេះអ្នកនិយាយថា Barcelona បានកំពុងល្អប្រសើរក្នុងលីគ”។
លោកសង្កត់ធ្ងន់៖ “យើងនឹងធ្វើការផ្លាស់ប្តូរ ដោយខ្ញុំអាចប្រាប់ថាយើងនឹងព្យាយាមការប្រកួតប្រជែងនៅ LaLiga តាមដែលអាចទៅរួចនារដូវកាលបន្ទាប់ និងចាត់ទុកពាននេះជាគោលដៅចម្បងរបស់យើង”។ ប្រភព: 9SportPro
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET