ក្នុងជំនួប Manchester Derby កាលពីយប់មិញ ត្រកូល Manchester ក្រហមមិនអាចយកឈ្នះលើមេឃខៀវបានទេ ដោយបានចាញ់នៅលទ្ធផល ២-០។ បរាជ័យនេះបានធ្វើឲ្យបិសាចក្រហមកាន់តែបាត់បង់ឱកាសដណ្តើមកៅអី Top 4 ស្របពេល City ហក់ឡើងបាន ៣ ពិន្ទុរំកិលលើសមួយពិន្ទុលើហង្សក្រហម Liverpool។
ការប្រកួតដ៏ក្តៅគគុកនៅទឹកដី Old Trafford កាលពីយប់មិញ United គ្រប់គ្រងបាល់បានត្រឹម ៣៦ ភាគរយ ខណៈ City គ្របបានច្រើនជាងដល់ទៅ ៦៤ ភាគរយ។ ការស៊ុតចំគោលដៅ ៥ លើករបស់ក្រុមភ្ញៀវ រកបាន ២ គ្រាប់ដោយកីឡាករ Bernardo Silva នៅនាទី ៥៤ និង Leroy Sane នៅនាទី ៦៦។
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=U4vTrKbdXAQ
រំឭកថាប្រកួតបន្ទាប់របស់ United នឹងត្រូវតតាំងជាមួយ Chelsea នាចុងសប្តាហ៍នេះ ស្របពេល City ត្រូវប៉ះ Burnley FC ក្នុងថ្ងៃដដែល។
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET