រក​ឃើញ ​កីឡាករ​រក​គ្រាប់​បាល់​លឿន​បំផុត​នៅ Premier League ​ហើយ​

Shane Long ​បាន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​រក​គ្រាប់​បាល់​បាន​លឿន​បំផុត​នៅ​លីគ​កំពូល​អង់គ្លេស ​ក្រោយ​ពី​ប្រកួត​យប់មិញ ​រូបគេ​ប្រើ​ពេល​ត្រឹម​៧​វិនាទី​ប៉ុណ្ណោះ​ដើម្បី​រក​បាន​១​គ្រាប់។

ក្រុម Southampton ​លេង​បាន​ត្រឹម​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ Watford ​១-១ ​ប៉ុណ្ណោះ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ។ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​ប្រកួត គឺ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Southampton ​អាច​រក​គ្រាប់​បាល់​ប្រើ​ពេល​ត្រឹម​តែ​៧​វិនាទី​ប៉ុណ្ណោះ។ ១​គ្រាប់​របស់ Shane Long ​នេះ បាន​ធ្វើ​ឱ្យ​រូបគេ​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស។

ដោយ​កំណត់ត្រា​ចាស់​ដែល​កាន់​ដោយ​អតីត​កីឡាករ Spurs ​ឈ្មោះ​ថា Ledley King ​ប្រើ​ពេល​១០​វិនាទី ​ក្នុង​ការ​រក​គ្រាប់​បាល់​កាល​ពី​ឆ្នាំ​២០០០​កន្លង​ទៅ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT