Zinedine Zidane បានត្រលប់មកដឹកនាំ Real Madrid សារជាថ្មី បានរយៈពេល ៦ ប្រកួតហើយ ដោយក្នុងនោះយើងឃើញថាក៏មានកីឡាករមួយផ្នែកធំដែលលោកមិនសូវប្រើប្រាស់សោះ ពោលគឺមិនបានជាប់នៅជម្រើស ១១ នាក់ដំបូង។
កីឡាករខ្លះក៏ហាក់ជាដឹងខ្លួនទុកជាមុនថាអនាគតរបស់ខ្លួននឹងមិនប្រាកដប្រជាឡើយ ក្រោយការមកដល់របស់អ្នកចាត់ការសញ្ជាតិបារាំង ខណៈខ្លះទៀតក៏មានសង្ឃឹមឡើងវិញក្នុងការបន្តដង្ហើមនៅក្លឹបយក្សអេស្ប៉ាញមួយនេះ។
យោងតាមរបាយការណ៍ក្រៅស្រុកបានផ្សាយថាមានខ្សែបម្រើ Marcos Llorente និង Dani Ceballos ប្រាកដណាស់នឹងត្រូវចាកចេញនារដូវក្តៅខាងមុខ ស្របពេលខ្សែការពារឆ្វេង Sergio Reguilon នឹងក្លាយជាជម្រើសបន្ទាប់សម្រាប់ការវ៉ៃចេញ។
សារនេះបញ្ជាក់ស្តែងៗឆ្លើយតបនឹងសម្តីដែល Ceballos ក៏ធ្លាប់បានពោលដោយខ្លួនឯងកាលពីឆ្នាំទៅ ថាប្រសិនណា Zidane នៅដឹកនាំ គឺលោកនឹងរើបម្រាស់ស្វែងរកទ្រនំថ្មីជាពុំខាន ដោយទាំង Llorente ក៏ដូចគ្នា ស្របពេលក្រោមការដឹកនាំរបស់ Zidane ពួកគេអាចលេងបាន ១ ប្រកួតគត់។ ប្រភព: Sportskeeda
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET