យោងតាមសារព័ត៌មាន Il Corriere dello Sport បានចុះផ្សាយថាក្លឹប Juventus នឹងរិះរកមធ្យោបាយក្នុងការបន្តកុងត្រាថ្មីបន្ថែមទៀតឲ្យកីឡាករ Miralem Pjanic ក្រោយល្ហិចល្ហៀងថាបុរសសញ្ជាតិបូស្នីកំពុងរងការចង់បានឥតឈប់ពីក្រុមស្តេចស Real Madrid។
ប្រភពបានសង្កត់ធ្ងន់ថាប្រសិនណាលោក Massimiliano Allegri ដែលជាអ្នកចាត់ការនៅបន្តឈរជើង នោះលោកនឹងជាបុគ្គលដែលព្យាយាមបញ្ចុះបញ្ចូលឲ្យខ្សែបម្រើរូបនេះតជើងលេងនៅ Juventus ហួសពីកុងត្រាកំណត់នាឆ្នាំ ២០២៣ តទៅទៀត ពោលគឺបិទផ្លូវមិនឲ្យ Real Madrid យកទៅជំនួសតំណែង Luka Modric បានឡើយ។
Pjanic ត្រូវបានរាប់បញ្ចូលជាកីឡាករសំខាន់មួយរូបក្នុងក្រុមសេះបង្កង់ ដោយបច្ចេកទេសនៃការស៊ុតបាល់ Free-Kick និងជួយ Assist បាល់ល្អៗបានជាច្រើនលើកច្រើនសារទាំងការប្រកួតធំតូច។ ប្រភព: BeSoccer
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET