លីគយុវជនរបស់ក្លិបភ្នំពេញក្រោន នឹងចាប់ផ្តើមនាចុងសប្តាហ៍នេះហើយ

ការប្រកួតក្នុងពានរង្វាន់ Smart Youth League 2019 នឹងត្រូវប្រកួតបើកឆាកនាថ្ងៃសៅរ៍ ទី២៧ សប្តាហ៍នេះហើយ ដែលការប្រកួតពានរង្វាន់នេះមានក្រុមទាំងអស់ចំនួន៣៧ចូលរួម ហើយចែកចេញជាបួនកម្រិតអាយុខុសៗគ្នាដូចជា៖

  • ប្រកួតក្នុងកម្រិតអាយុក្រោម១២ឆ្នាំ៖ ក្រុមកីឡាករសហគមន៍អាយុក្រោម៩ឆ្នាំ ក្រុមកីឡាករសហគមន៍អាយុក្រោម១១ឆ្នាំ ក្រុមកីឡាករសហគមន៍អាយុក្រោម១២ឆ្នាំ
  • ប្រកួតក្នុងកម្រិតអាយុក្រោម១៤ឆ្នាំ៖ក្រុមកីឡាករសហគមន៍អាយុក្រោម១៣ឆ្នាំ ក្រុមកីឡាករសហគមន៍អាយុក្រោម១៤ឆ្នាំ ក្រុមអេលីតអាយុក្រោម១៣ឆ្នាំ ក្រុមយុវជនថ្នាលអាយុក្រោម១៤ឆ្នាំ
  • ប្រកួតក្នុងកម្រិតអាយុក្រោម១៧ឆ្នាំ៖ ក្រុមកីឡាករសហគមន៍អាយុក្រោម១៦ឆ្នាំក្រុមកីឡាករសហគមន៍អាយុក្រោម១៧ឆ្នាំ ក្រុមអេលីតអាយុក្រោម១៥ឆ្នាំ ក្រុមអេលីតអាយុក្រោម១៧ឆ្នាំ ក្រុមយុវជនថ្នាលអាយុក្រោម១៦ឆ្នាំ
  • ប្រកួតក្នុងកម្រិតអាយុក្រោម20ឆ្នាំ៖ ក្រុមកីឡាករសហគមន៍អាយុក្រោម១៩ឆ្នាំ ប្រភេទ A ក្រុមកីឡាករសហគមន៍អាយុក្រោម១៩ឆ្នាំ ប្រភេទ B ក្រុមយុវជនថ្នាលអាយុក្រោម១៨ឆ្នាំ

សូមបញ្ជាក់ថាការប្រកួតពានរង្វាន់ Smart Youth League 2019  ត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Smart ដែលបានសហការជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្នុងគោលបំណងលើកកម្ពស់វិស័យបាល់ទាត់ប្រទេសកម្ពុជាដោយផ្តោតលើការអភិវឌ្ឍន៍ធនធានយុវជនចាប់ពីអាយុក្រោម១២ឆ្នាំឡើងទៅ ។ អាស្រ័យដូចបានជម្រាបជូនខាងលើបងប្អូនដែលចង់មកចូលរួមទស្សនាការប្រកួតក្នុងពានរង្វាន់ Smart Youth League 2019 អាចទស្សនាដោយសេរីនៅកីឡដ្ឋាន Smart RSN ដែលការប្រកួតបើកឆាកគឺនៅថ្ងៃសៅរ៍ ទី២៧ នាវេលាម៉ោង៨ព្រឹក ដោយក្រុម Elite Soccer Coaching ត្រូវប្រកួតជាមួយក្រុមកីឡាករសហគមន៍អាយុក្រោម៩ឆ្នាំ ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT