CNCC ប្រកាសថ្ងៃបិទកាលបរិច្ឆេទចុះបញ្ជីកីឡាករប្រកួតពានរង្វាន់ Hun Sen Cup លើកទី១២ ឆ្នាំ ២០១៨

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានចេញនូវសេចក្តីជូនដំណឹងពីការចុះបញ្ជីឈ្មោះកីឡាសម្រាប់ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១២ ថ្នាក់ជាតិ ឆ្នាំ២០១៨ ដែលនឹងបិទនៅថ្ងៃទី២៩ ខែមិថុនា។

តាមការបញ្ជាក់នៅលើគេហទំព័រ CNCC លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិ របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានឲ្យដឹងថា ក្រុម និង ក្លិបនិមួយៗ អាចចុះបញ្ជីកីឡាករច្រើនបំផុតចំនួន៣០រូប ។

សូមជម្រាបជូនថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចមហាសេនាបតីតេជោ ហ៊ុនសែន ប្រចាំឆ្នាំ ២០១៨ បានឈានដល់វគ្គ ១៦ក្រុមចុងក្រោយថ្នាក់ជាតិហើយ ដោយមានក្រុមទាំង ១២ នៅលីគកំពូល រួមជាមួយ បួនក្រុមនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្នាក់ខេត្ត ។

ការប្រកួតនឹងចាប់ផ្តើមសម្រាប់ជើងទីមួយនៅថ្ងៃទី ១១ ខែ កក្កដា សម្រាប់ជើងទីមួយ ខណៈជើងទីពីរ ធ្វើឡើងនៅថ្ងៃទី ១៨ ខែ កក្កដា ៕

  • CNCC ប្រកាសថ្ងៃបិទកាលបរិច្ឆេទចុះបញ្ជីកីឡាករប្រកួតពានរង្វាន់ Hun Sen Cup លើកទី១២ ឆ្នាំ ២០១៨