Mbappe ​រត់​លឿន​ជាង​ស្ដេច​រត់​ប្រណាំង Usain Bolt ​ទៀត​

កីឡាករ Kylian Mbappe ​មាន​កំណត់ត្រា​រត់​លឿន​ជាង​ស្ដេច​រត់​ប្រណាំង Usain Bolt ​​ទៅ​ទៀត ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ដែល​ជួយ​ក្រុម PSG ​លើក​ពាន​លីគ​កំពូល​បារាំង​។

Mbappe ​ប្រើ​ល្បឿន​៣៨​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Monaco ​កន្លង​ទៅ​នេះ។ ដោយ​ល្បឿន​នេះ ​បើ​ប្រៀប​ជាមួយ​អ្នក​រត់​ប្រណាំង Usain Bolt ​គឺ​លឿន​ជាង​ទៅ​ទៀត ព្រោះ Bolt ​រត់​បាន​៣៧,៥៨​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ប៉ុណ្ណោះ ​នៅ​ពេល​ដែល​រូបគេ​រត់​ប្រណាំង​វិញ្ញាសា​១០០​ម៉ែត្រ​និង​ទទួល​បាន​មេដាយ​មាស​នោះ។

បើ​និយាយ​ពី​កម្រិត​ល្បឿន​នេះ​វិញ ​គឺ Mbappe ​ជា​កីឡាករ​រត់​លឿន​ជាង​គេ​នៅ​បារាំង ​ហើយ​បើ​ធៀប​ជាមួយ​កីឡាករ​រត់​លឿន​ជាង​គេ​នៅ​អង់គ្លេស ​ក៏​រឹត​តែ​ឆ្ងាយ​ថែម​ទៀត ព្រោះ​កំណត់ត្រា​នៅ​អង់គ្លេស Leroy Sane ​ធ្វើ​បាន​រដូវ​កាល​មុន ​ត្រឹម​តែ​៣៥,៤៨​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ប៉ុណ្ណោះ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT