Jame Milner កីឡាករក្រុម Liverpool បញ្ជាក់ថានឹងមើលការប្រកួត Manchester Derby នៅថ្ងៃស្អែកនេះ ហើយក៏គាំទ្រក្រុម Man Utd ផងដែរ។
ក្រុមកីឡាករនិងអ្នកគាំទ្ររបស់ Liverpool នឹងគាំទ្រក្រុម Man Utd មិនខាន ពេលបិសាចក្រហមលេងទល់ក្រុម Manchester City ។ ការគាំទ្រនេះ គឺពួកគេចង់ឱ្យក្រុម Man City បាត់ពិន្ទុខ្លះ ព្រោះវាជាឱកាសសម្រាប់ Liverpool ឡើងកំពូលតារាងវិញ។ ប្រសិនបើក្រុម Man City ឈ្នះ នោះឱកាសលើកពានរង្វាន់ក្រុមហង្សក្រហម ក៏ពិបាកដែរ ត្បិតអីការប្រកួតនៅសល់តែ៣ប្រកួតទៀតប៉ុណ្ណោះ។
ទន្ទឹមគ្នានេះដែរ Jame Milner អតីតកីឡាករ Man City ហើយបច្ចុប្បន្នលេងឱ្យក្រុម Liverpool បានបញ្ជាក់ថា៖ “វានឹងក្លាយជាលើកដំបូងសម្រាប់ខ្ញុំក្នុងការមើល Man Utd លេង។ និយាយដោយស្មោះ ខ្ញុំមិនដែលមើលការប្រកួតពួកគេទេ។ ការប្រកួតប្រជែងពានរង្វាន់រដូវកាលនេះ គឺស្វិតស្វាញខ្លាំងណាស់ យើងត្រូវតែតាមដានឱ្យខ្លាំង ហើយខ្ញុំជឿថា Man Utd ក៏ចង់បានលទ្ធផលល្អដែរ”៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET