លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បានបញ្ជាក់ថាខ្លួននិងគាំទ្រ Man Utd ពេលការប្រកួត Manchester Derby ចាប់ផ្ដើមនៅថ្ងៃស្អែកនេះ។
ក្រុម Man Utd នឹងប៉ះក្រុម Man City ក្នុងការប្រកួតលីគកំពូលអង់គ្លេសនៅថ្ងៃស្អែកនេះ។ ការប្រកួតនេះពិតជាសំខាន់សម្រាប់ក្រុមទាំងពីរ ត្បិតអី Man City ត្រូវការឈ្នះ ដើម្បីឈរកំពូលតារាង ហើយ Man Utd ត្រូវការឈ្នះដើម្បីប្រជែងចូល Top4 ។ ដូច្នេះហើយ ទើបប្រកួតនេះ ក្រុម Liverpool ដែលកំពុងប្រជែងកំពូលតារាងជាមួយ Man City បានប្រកាសគាំទ្រក្រុម Man Utd ។
លោក Klopp បាននិយាយចំពោះការប្រកួតខាងលើដែរថា៖ “បើខ្ញុំមិនរវល់ធ្វើអីទេ ខ្ញុំនឹងមើលការប្រកួតនេះ។ យើងមើលទៅលើបច្ចុប្បន្ននេះ Man Utd ហាក់ពិបាក។ ប៉ុន្តែយើងនឹងចាំមើលលទ្ធផលទាំងអស់គ្នា ព្រោះយើងទៅទីនោះក៏បានលទ្ធផលត្រឹមស្មើគ្នាដែរ”៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET