ខ្សែការពារ Dani Alves បានក្លាយជាកីឡាករជោគជ័យបំផុតនៅលើលោកនេះ ដោយសារតែរូបគេបានលើកពានរង្វាន់រហូតដល់៤២ពានរង្វាន់ទៅហើយគិតត្រឹមបច្ចុប្បន្ននេះ។
Alves ម្សិលមិញនេះ ទើបតែជួយក្រុម PSG លើកពានរង្វាន់លីគកំពូលបារាំង ទាំងនៅសល់ប្រកួតក្នុងដៃ។ យ៉ាងណាមិញ ការលើកពាន១នេះទៀត បានធ្វើឱ្យរូបគេមានពានរង្វាន់រហូតដល់៤២ពានហើយក្នុងអាជីព និងក្លាយជាកីឡាករលើកពានរង្វាន់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ក៏ដូចជាក្លាយជាកីឡាករជោគជ័យបំផុតផងដែរ។
ពានរង្វាន់ដែលកីឡាករវ័យ៣៥ឆ្នាំរូបនេះធ្លាប់លើកមានដូចជា ពាននៅ Barcelona ២៣ពាន លើកនៅ Sevilla ៥ពាន លើកនៅ PSG ៥ពាន លើកនៅជម្រើសជាតិប្រេស៊ីល ៤ពាន លើកនៅក្រុម Bahia ៣ពាន និងលើកនៅ Juventus ២ពានរង្វាន់៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET