អ្នក​គាំទ្រ​បញ្ឆេះ​ឲ្យ​ Ole ល្មម​ចាត់ចែង​វ៉ៃ​ចេញ​កីឡាករ​រូប​នេះ​ចេញ​ពី​ក្លឹប Man Utd ហើយ

ក្រោយ​បរាជ័យ​ទល់​នឹង Everton នៅ​លទ្ធផល ៤-០ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ក្រុម​បិសាច​ក្រហម​ក៏​ទទួល​រង​ការ​រិះគន់​និង​មតិ​ប្រតិកម្ម​ជា​ខ្លាំង ដោយ​ព្រួយ​បារម្ភ​ថា​ក្លឹប​យក្ស​នៅ​អង់គ្លេស​មួយ​នេះ ប្រឈម​នឹង​ត្រូវ​លេង​បាន​ត្រឹម Europa League នា​រដូវ​កាល​បន្ទាប់។

ជាង​នេះ​ទៅ​ទៀត​នៅ​លើ​បណ្តាញ​សង្គម ក្រុម​អ្នក​គាំទ្រ​ជា​ច្រើន​ក៏​បាន​បញ្ឆេះ​ឲ្យ​អ្នកចាត់ការ​លោក Ole Gunnar Solskjaer គួរ​ណា​លៃលក​លក់​ចេញ​ខ្សែ​បម្រើ Nemanja Matic ចេញ​ពី​ក្លឹប​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត។ សារ​នេះ​ក៏​ឆ្លើយតប​ទៅ​នឹង​កម្រិត​ពិន្ទុ​ដែល Matic ទទួល​បាន​ទាប​ជាង​គេ​បំផុត​ក្នុង​ការ​ប្រកួត​នៅ​ទឹក​ដី Goodison Park កាល​ពី​យប់មិញ។ នេះ​បើ​យោង​តាម​ទិន្នន័យ​វាយ​តម្លៃ​ចេញ​ពី WhoScored។

មតិ​មួយ​ហើយ​មួយ​ទៀត​បាន​ជំរុញ​ឲ្យ​ក្រុម​ម្ចាស់​ដី Old Trafford ប្រញាប់​លក់​ចេញ Matic ដើម្បី​ស្តារ​ស្ថានភាព​ក្នុង​គោលដៅ​ឆ្ពោះ​ទៅ​ដណ្តើម​ពាន​រង្វាន់​សំខាន់​ណា​មួយ​នា​ពេល​អនាគត។

រំឭក​ថា​បិសាច​នៅ​សល់ ៤ ប្រកួត​ក្នុង​ដៃ ដោយ​សព្វថ្ងៃ​ឈរ​លេខ ៦ មាន ៦៤ ពិន្ទុ​ចាញ់​ក្រុម Arsenal និង Chelsea មាន ៦៦ ពិន្ទុ ដោយ​ត្រៀម​តតាំង​ក្រុម​របស់​លោក Pep Guardiola នា​សប្តាហ៍​ក្រោយ។ ប្រសិន​ណា United អាច​យក​ឈ្នះ City នោះ​នឹង​ជា​ការ​រាំងស្ទះ​ផ្លូវ​មិន​ឲ្យ​ក្រុម​មួយ​នេះ ឆ្ពោះ​ទៅ​ដណ្តើម​ពាន​ជាមួយ​ហង្ស​ក្រហម​បាន​ឡើយ។ ប្រភព: Sportskeeda

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT