ការប្រកួតក្នុងក្របខ័ណ្ឌកំពូលនៅតំបន់អឺរ៉ុបសេសសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ មុនឈានដល់ពេលវេលាបញ្ចប់រដូវកាល។ ជាលទ្ធផលក្រុមខ្លះក៏សម្រេចរួចជាស្រេច ថាអាចនឹងមានកៅអីលេងនៅ Champions League នារដូវកាល ២០១៩/២០ បើផ្អែកតាមចំណាត់ថ្នាក់ពិន្ទុរបស់ពួកគេ។
ក្នុងនោះនៅ Premier League គឺមានហង្សក្រហមនិងមេឃខៀវ ដោយក្រុមទាំងពីរមានពិន្ទុដាច់ក្នុងតារាង បែបនេះសន្មតយកជាការថាពួកគេនឹងប្រាកដអាចលេង Champions League រដូវកាលក្រោយបាន។ មិនខុសពីនៅ LaLiga ទាំង Barcelona និង Atletico Madrid ក៏មានពិន្ទុអាចកក់កៅអីដូចគ្នា ដោយយើងនៅចាំមើលក្រុមពីរផ្សេងទៀតដោយទំនងជា Real Madrid ឬ Valencia/Getafe។
ទៅមើលនៅ Bundesliga ឯណោះវិញមាន Bayern Munich និង Borussia Dortmund ដែលប្រជែងឥតឈប់តាំងពីបើករដូវកាលមកទល់ពេលនេះ ត្បិតមិនទាន់រកឃើញក្រុមលើកពាន តែតាមកម្រិតពិន្ទុក្រុមទាំងពីរនឹងមានឈ្មោះលេងនារដូវកាលក្រោយ។ ចំណែកឯ Ligue 1 គឺមាន PSG ដែលទើបលើកពាននាថ្ងៃនេះ ដូចទៅនឹង Juventus ដែលជោគជ័យនៅ Serie A។
សរុបរួម ៨ ក្រុមអាចលេង CL រដូវកាលក្រោយមាន៖
- Man City
- Liverpool
- Barcelona
- Atletico Madrid
- Juventus
- PSG
- Dortmund
- Bayern Munich
ប្រភព: BeSoccer
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET