Marcelo ​៖ Real Madrid ​ខូច​ទម្រង់​អស់ ​ដោយសារ​ដើម​រដូវ​កាល​អន់​ពេក​

ខ្សែ​ការពារ Marcelo ​បាន​និយាយ​ថា​ក្រុម Real Madrid ​បាន​ខូច​ទម្រង់​លេង​ខ្លាំង​ណាស់​នា​រដូវ​កាល​នេះ ដោយសារ​តែ​ការ​ចាប់​ផ្ដើម​ដើម​រដូវ​កាល​អន់​ខ្លាំង​ពេក។

​ក្រុម Real Madrid ​មិន​មាន​ឱកាស​ប្រជែង​ពាន​ណា​មួយ​ឡើយ​នា​រដូវ​កាល​នេះ ​ដោយ​មុន​ពេល​ Zidane ​មក​ដឹក​នាំ​គឺ​ពួកគេ​អស់​ឱកាស​ទៅ​ហើយ។ មួយ​វិញ​ទៀត ​ត្រឹម​តែ​១​រដូវ​កាល​នេះ ​ពួកគេ​ប្ដូរ​អ្នក​ចាត់ការ​ដល់​ទៅ​៣​នាក់​ផង​ដែរ។ កត្ដា​ហើយ​បាន​ធ្វើ​ឱ្យ Marcelo ​ចាត់​ទុក​ថា​នេះ​ជា​ការ​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​ក្លឹប​នេះ​ខ្លាំង​ណាស់។

កីឡាករ​ប្រេស៊ីល​បាន​និយាយ​បន្ថែម​ថា​៖ “វា​ពិត​ជា​មាន​អារម្មណ៍​ថា​ស្មុគស្មាញ​ណាស់​នៅ​ពេល​យើង​លេង​ទាំង​គ្មាន​ប្រជែង​យក​ពាន​អ្វី​នោះ​។ យើង​ត្រូវ​តែ​ស្វែង​រក​កម្លាំង​មក​លើក​ទឹក​ចិត្ត ប៉ុន្តែ​នៅ​ពេល​យើង​គ្មាន​លេង​ដើម្បី​ឈ្នះ​អ្វី នោះ​ពិត​ជា​ពិបាក​។ រដូវ​កាល​នេះ ​យើង​បាន​ចាប់​ផ្ដើម​មិន​ល្អ​ទាល់​តែ​សោះ ​ហើយ​វា​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ក្រុម Real Madrid ​ច្រើន​មែនទែន​”។

លោក Zidane ​ក៏​ធ្លាប់​និយាយ​ចំពោះ​រឿង​លេង​ដោយ​គ្មាន​ការ​ប្រជែង​យក​ពាន​ដែរ​ថា​សម្រាប់​ក្រុម​ដូចជា Real Madrid ​នេះ ​ការ​ធ្លាក់​គ្រប់​ពាន​រង្វាន់​ទាំង​អស់ គឺ​ជា​រឿង​អាក្រក់​បំផុត។ វា​នឹង​បណ្ដាល​ឱ្យ​ក្រុម​ទាំង​មូល​​បាក់​ទឹក​ចិត្ត ​ហើយ​លោក​ផ្ទាល់​អ្នក​ចាត់ការ​ក៏​ជួប​នឹង​បញ្ហា​ពិបាក​លើក​ទឹក​ចិត្ត​ក្រុម​ឡើង​វិញ​ដែរ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT