Zidane ​ចាត់​ទុក Benzema ​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ល្អ​បំផុត​លើ​លោក​នេះ​

លោក Zidane ​បាន​ចាត់​ទុក​កីឡាករ Karim Benzema ​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ម្នាក់​ល្អ​ជាង​គេ​លើ​លោក​នេះ ​ក្រោយ​ពី​រក​បាន​៣​គ្រាប់ ​ជួយ​ក្រុម​ឈ្នះ​បាន​៣​ពិន្ទុ​យប់មិញ​នេះ។

ក្រុម Real Madrid ​យក​បាន​៣​ពិន្ទុ​ពី​ក្រុម​ Athletic Bilbao ​ដែល​ជា​គុណ​សម្បត្តិ​ធំ​របស់ Benzema ​រក​បាន​៣​គ្រាប់​ម្នាក់ ​ក្នុង​ជ័យជម្នះ ៣-០។ ​ការ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នា​ប្រកួត​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក Zidane ​បង្ហាញ​​ចំណាប់​អារម្មណ៍​លើ​រូបគេ​ថា​៖ “​ខ្ញុំ​ស្គាល់​គាត់​ច្បាស់ ​គាត់​បាន​ជួយ​ក្រុម​ច្រើន​ណាស់។ អ្វី​ដែល​គាត់​រក​បាន ​ចំនួន​គ្រាប់​បាល់​នា​រដូវ​កាល​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គាត់​ជា​កីឡាករ​លេខ​៩ ​ល្អ​ជាង​គេ​នៅ​លើ​លោក​នេះ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ចំពោះ​គាត់”។

Benzema ​រក​បាន​២១​គ្រាប់​ហើយ​សរុប​ទាំង​អស់​នៅ La Liga ​នា​រដូវ​កាល​នេះ។ រូបគេ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង ​ខណៈ​ដែល​លេខ​១​នោះ គឺ Lionel Messi ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT