ក្រុមបិសាចក្រហម Manchester United បានបរាជ័យធ្ងន់ក ក្រោមថ្វីជើងក្រុម Everton ក្នុងលទ្ធផល ៤-០ នាការប្រកួតលីគកំពូលអង់គ្លេសសប្ដាហ៍ទី៣៤។
ចាញ់១ប្រកួតនេះ ធ្វើឱ្យក្រុម Man Utd ពិបាកក្នុងការប្រជែងជាមួយក្រុមដទៃទៀតប្រជែងយកតំបន់ Top4 ណាស់ ខណៈដែលប្រកួតបន្ទាប់នេះ ពួកគេនឹងត្រូវប៉ះក្រុមខ្លាំង Man City ថែមទៀត។ លោក Solskjaer បាននិយាយក្រោយចប់ការប្រកួតថា លោកនឹងបន្ដជោគជ័យនៅក្រុមបិសាចក្រហម បើទោះជាបច្ចុប្បន្ននេះ មិនទាន់ធ្វើបានល្អក៏ដោយ។
ការជោគជ័យនោះ អ្នកចាត់ការខាងលើក៏បញ្ជាក់ទៀតថានឹងជម្រុះកីឡាករមួយចំនួនចោលហើយ ដើម្បីទិញកីឡាករថ្មីមកវិញ។ លោកក៏បានសុំទោសចំពោះអ្នកគាំទ្រដែលមកទស្សនាការប្រកួតយប់មិញផងដែរ ព្រោះក្រុមទាំងមូលលេងមិនល្អសោះ បណ្ដាលឱ្យចាញ់ច្រើនគ្រាប់យ៉ាងនេះ៕
ប្រភព៖ DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET