លោក Jose Mourinho បានបង្ហាញការទស្សន៍ទាយជុំវិញលទ្ធផលប្រកួតរវាង Barcelona និង Liverpool នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបង្ហើបថាហង្សក្រហមពិតណាស់ដែលធ្វើបានល្អប្រសើរជាងរដូវកាលមុន និងអាចឈ្នះ Champions League បាន ប្រសិនណាក្រុមអ្នកមានបុណ្យគ្មាន Messi។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ឈរនៅកណ្តាលសម្រាប់ការទស្សន៍ទាយលទ្ធផលគូដ៏កក្រើកនេះ ដោយលោកមានប្រសាសន៍ថា៖ “ធាតុពិតគឺ Liverpool កាលពីរដូវកាលមុនបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ហើយរដូវកាលនេះពួកគេឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀត ដោយគំនិតខ្ញុំគឺ ៥០ ភាគរយនៃឱកាសដែលពួកគេអាចរំលង Barca”។
លោកបន្ថែមថា៖ “ខ្ញុំគិតថាហង្សក្រហមល្អប្រសើរជាងរដូវកាលមុន ហើយខ្ញុំហ៊ាននិយាយថាបើ Barca អត់ Messi នោះ Liverpool នឹងសង្ឃឹមលើកពាន ប៉ុន្តែនេះ Barca មាន Messi ស្របពេលយើងដឹងច្បាស់ហើយថាបុរសម្នាក់នេះអាចផ្លាស់ប្តូរស្ថានភាពដូចកាលប៉ះ United ទាំងការបណ្តើរបាល់ ការស៊ុតបញ្ចូលទី គឺ Barca អាចជាមានប្រៀបជាង Liverpool បន្តិច ប៉ុន្តែខ្ញុំសុំឆ្លើយថា ៥០/៥០ ព្រោះហង្សក៏មាន Salah, Mane អាចបង្កការឈឺចាប់បានដែរ”។ ប្រភព: Sportskeeda
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET