Carabao Cup  ​របស់​អង់គ្លេស ​នឹង​ធ្វើ​ការ​ចាប់​ឆ្នោត​នៅ​ប្រទេស​វៀតណាម

វៀតណាម ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​រៀប​ចំ​កម្មវិធី​ចាប់​ឆ្នោត​ពាន​រង្វាន់ Carabao Cup ​របស់​អង់គ្លេស ​នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។League Cup ​ឬ​គេ​ហៅ​ថា  Carabao Cup ​នឹង​ធ្វើ​ការ​ចាប់ឆ្នោត​ក្រុម​ទាំង​៧០​ឱ្យ​ប៉ះ​គ្នា ​ត្រៀម​រដូវ​កាល​ថ្មី​ខាង​មុខ។

ដោយ​ការ​ចាប់​ឆ្នោត​នេះ នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​វៀតណាម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស។ អ្នក​បច្ចេកទេស​ជា​ច្រើន​នាក់​របស់​អង់គ្លេស នឹង​ត្រូវ​បញ្ជូន​មក​ដើម្បី​រៀប​ចំ​កម្មវិធី​មួយ​នេះ ​នៅ​ទីក្រុង​ហូជីមីង។ ខណៈ​ដែល​ការ​ចាប់​ឆ្នោត​ឆ្នាំ​មុន ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ។

League Cup  ​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា Carabao Cup ​បន្ទាប់​ពី​ក្រុមហ៊ុន Carabao ​របស់​ប្រទេស​ថៃ​បាន​ចូល​ខ្លួន​ទៅ​ឧបត្ថម្ភ​ព្រឹត្តិការណ៍​មួយ​នេះ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។ សម្រាប់​ម្ចាស់​ជើង​ឯក​ឆ្នាំ​មុន​បាន​ទៅ​លើ​ក្រុម Manchester City ​៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT