ក្រុមអ្នកគាំទ្រ FC Barcelona នៅតែបន្ដឌឺដងដល់ខ្សែបម្រើ Coutinho ទៀតហើយ ក្នុងការប្រកួតយប់មិញ បើទោះជារូបគេបានជួយក្រុមច្រើនដែរក៏ដោយ។FC Barcelona បានយកឈ្នះលើក្រុម Real Sociedad ក្នុងលទ្ធផល ២-១ ក្នុងការប្រកួត La Liga នៅយប់មិញនេះ។ ក្នុងការប្រកួតនេះ គេសង្កេតឃើញមានអ្នកគាំទ្រក្រុមអ្នកមានបុណ្យមួយចំនួនបានបន្ដឌឺដងទៅលើ Coutinho ដដែល។ ស្របពេលដែលកីឡាកររូបនេះ បានព្យាយាមសម្របសម្រួលខ្លួនឱ្យលេងត្រូវគ្នាជាមួយក្រុមហើយក៏ដោយ។

ចំពោះរឿងខាងលើនេះ លោក Valverde អ្នកចាត់ការក្រុម Barcelona បានចាត់ទុកថាជារឿងអចេតនាប៉ុណ្ណោះ គ្មានអ្វីលើសនេះនោះទេ។ លោកនៅតែគាំទ្រដល់ Coutinho ជាចំណែកមួយសំខាន់សម្រាប់ក្រុមនារដូវកាលនេះ៕

ប្រភព៖ DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET