លោក Jurgen Klopp ចង់នៅឱ្យឆ្ងាយពីអ្នកគាំទ្រសិន រហូតទាល់តែអាចជួយក្រុមលើកពានរង្វាន់ Premier League បានសិន ទើបសប្បាយចិត្តបាន។ក្រុមហង្សក្រហម ខកខានលើកពានលីគកំពូលអង់គ្លេស តាំងពីឆ្នាំ១៩៩០មកម្ល៉េះ។ ដូច្នេះហើយការលើកពានរង្វាន់នាឆ្នាំនេះ គឺជាអ្វីដែលក្រុមអ្នកគាំទ្រចង់ឃើញបំផុត។ ការប្រកួតនៅសល់៤ប្រកួតទៀត ហើយបច្ចុប្បន្នចាញ់ពិន្ទុក្រុម Man City ត្រឹម១ពិន្ទុ ក្រុម Liverpool នៅ តែមានទំនុកចិត្តបំផុត និងផ្ដល់ក្ដីសង្ឃឹមខ្ពស់ថាពួកគេនឹងសម្រេចបំណងបានលើកពានមិនខាន។

ជាមួយការចង់បានខ្លាំងនេះដែរ លោក Klopp បានបញ្ជាក់ថាលោកមិនចង់ផ្ដោតអារម្មណ៍ខ្លាំងជាមួយអ្នកគាំទ្រឡើយ។ អ្វីដែលក្រុមទាំងមូលត្រូវធ្វើ គឺត្រូវឈ្នះការប្រកួតដែលនៅសល់ទាំងអស់ ហើយនឹងត្រូវរង់ចាំមើលថាសំណាងនឹងទៅខាងណា៕

ប្រភព៖ DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET