ខ្សែប្រយុទ្ធ Cristiano Ronaldo បានជួយក្រុម Juventus លើកពាន Serie A ហើយកាលពីយប់មិញនេះ ក្រោយពីយកឈ្នះលើក្រុម Fiorentina ក្នុងលទ្ធផល ២-១។សេះបង្កង់បានទុកការបរាជ័យនៅ UEFA Champions League ចោលហើយ ដោយបានយកឈ្នះលើ Fiorentina ដើម្បីលើកពានលីគកំពូលបាន ដោយសល់ការប្រកួតក្នុងដៃ។ ក្នុងប្រកួតយប់មិញនេះ គឺក្រុម Juventus ត្រូវការតែ១ពិន្ទុប៉ុណ្ណោះដើម្បីលើកពាន ប៉ុន្តែជាលទ្ធផលពួកគេនៅតែបន្ដធ្វើបានល្អ ដោយយកបាន៣ពិន្ទុពេញតែម្ដង។
ការជួយក្រុមឈ្នះពាននេះដែរ Ronaldo បានក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្ត្រដែលបានឈ្នះពាន Serie A La Liga និង Premier League ។ ហើយក្រុម Juventus វិញ បានក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្ត្រដូចគ្នា ដែលឈ្នះពានរង្វាន់៨ឆ្នាំជាប់គ្នា៕
ប្រភព៖ DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET