ក្រុម Juventus ធ្លាក់ពីពានរង្វាន់ UEFA Champions League ហើយក្រោមថ្វីជើងរបស់ក្រុម Ajax នៅវគ្គ៨ក្រុមចុងក្រោយ កាលពីប៉ុន្មានថ្ងៃមុននេះ។
ការខកបំណងនេះហើយ បានធ្វើឱ្យ Ronaldo ហាក់មិនពេញចិត្តឡើយ និងមានដំណឹងជាច្រើនចុះផ្សាយទៀតថារូបគេកំពុងត្រៀមនឹងចាកចេញទៅរកក្លឹបថ្មីទៀតហើយ។ ជាមួយរឿងចចាមអារ៉ាមនេះដែរ លោក Allegri អ្នកចាត់ការក្រុម Juventus បាននិយាយថា៖ “Ronaldo ជាអនាគតរបស់ Juventus។ គាត់ជាកីឡាករសំខាន់ និងមានរដូវកាលយ៉ាងល្អ។ គាត់នឹងមានរដូវកាលកាន់តែល្អថែមទៀតនៅឆ្នាំក្រោយ”។
Juventus ទិញ Ronaldo ពីក្រុម Real Madrid មកក្នុងតម្លៃខ្លួន១០០លានផោន ក្រោយពីរូបគេជួយក្រុមអធិរាជសលើកពាន UEFA Champions League ៣រដូវកាលជាប់គ្នា។ បំណងរបស់អ្នកគាំទ្រសេះបង្កង់ក្នុងការនាំយក Ronaldo មកនេះ គឺជួយក្រុមលើកពានរង្វាន់ UEFA Champions League ឱ្យបាន៕ប្រភព៖ MARCA
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET