លីគអង់គ្លេស ជួយ Spurs ពន្យារការប្រកួត១ប្រកួតទល់ក្រុម Ajax

Premier League បានលើកការប្រកួត១ប្រកួត ឱ្យក្រុម Spurs មានពេលសម្រាកគ្រប់គ្រាន់ក្នុងការប្រកួតជើងទី២ ពានរង្វាន់ UEFA Champions League ។

លីគរបស់ហុល្លង់ បានប្រកាសម្សិលមិញ លើកការប្រកួតរបស់ក្រុម Ajax ទាំងអស់ ដើម្បីឱ្យក្រុមមួយនេះមានពេលវេលាគ្រប់គ្រាន់សម្រាប់ត្រៀមលេងនៅ Champions League ។ ស្របពេលខាងលីគអង់គ្លេសវិញ ក៏បានប្រកាសជួយក្រុម Spurs វិញដូចគ្នា ដោយពួកគេនឹងលើកការប្រកួត១ប្រកួត ដើម្បីឱ្យក្រុម Spurs មានពេលសម្រាកដូចគ្នា។

១ប្រកួតដែលលើកនោះ គឺប៉ះក្រុម Bournemouth ដែលលេងនៅថ្ងៃទី៧ខែឧសភាខាងមុខនេះ។ ស្របពេលនៅថ្ងៃ៩ ក្រុម Spurs ប៉ះក្រុម Ajax សម្រាប់ជើងទី២ ដូច្នេះទើបក្របខណ្ឌ Premier League សម្រេចចិត្តលើកការប្រកួតទល់ក្រុម Bournemouth នោះ ដើម្បីឱ្យមានសម្រាកគ្រប់គ្រាន់ ព្រោះគំលាតនៃការប្រកួត២ប្រកួតនេះ មានពេលត្រឹម២ថ្ងៃប៉ុណ្ណោះ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT