Van Dijk ថាខ្លួនមិនដឹងត្រូវផ្ដល់យោបល់ឱ្យក្រុម Liverpool ត្រូវតាមបិទ Lionel Messi យ៉ាងណានោះទេ ក្នុងការប្រកួតនៅ Champions League នៅពេលខាងមុខនេះ។
នេះជាឆ្នាំទី២ហើយដែលក្រុម Liverpool ធ្វើបានយ៉ាងល្អ ឈានដល់វគ្គ៤ក្រុមចុងក្រោយនេះ។ ស្របពេលខាងក្រុម FC Barcelona វិញ នេះជាឆ្នាំដំបូងក្នុងចាប់តាំងពីឆ្នាំ២០១៥មក ដែលពួកគេឈានដល់វគ្គនេះ។ ដោយសារតែក្រុមទាំងពីរ សុទ្ធតែមានប្រវត្តិលេងល្អ និងទម្រង់លេងដល់កម្រិតកំពូលដូចគ្នានេះហើយ ទើបជំនួបរវាងក្រុមទាំងពីរនឹងជក់ចិត្តមិនខាន។
មុនការប្រកួតនេះដែរ Van Dijk ខ្សែការពារក្រុម Liverpool បាននិយាយដូច្នេះថា៖ “នេះជាការប្រកួតធំ ដែលប៉ះក្រុមល្អជាងគេមួយ។ ខ្ញុំនៅមិនទាន់មានគំនិតក្នុងការបិទ Messi យ៉ាងណាទេ។ យើងនឹងរង់ចាំមើល យើងនឹងធ្វើការងារនេះជាក្រុម។ វាមិនមែនជារឿងម្នាក់ទល់ម្នាក់ឡើយ វាជារឿងក្រុមទាំងមូល”៕ប្រភព៖ MARCA
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET