ប្រធាន​សន្តិសុខ​នៅ​រុស្ស៊ី៖ ​បើ​មាន​អ្នក​បង្ក​ចលាចល ​អ្នក​នោះ​នឹង​ទទួល​ទោស​ធ្ងន់ធ្ងរ

លោក Alexei Lavrishchev ប្រធាន​​ក្រុម​រក្សា​សន្តិសុខ​នៅ World Cup ​នា​ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​ថា​ប្រសិន​បើ​មាន​អ្នក​បង្ក​ចលាចល ឬ​ក្រុម​អ្នក​គាំទ្រ​បង្ក​ហេតុ​ផ្សេង​ៗ ​នោះ​ពួកគេ​នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់ធ្ងរ។

ព្រឹត្តិការណ៍ FIFA World Cup 2018 ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៤​ខែ​មិថុនា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ហើយ ដោយ​ប្រទេស​រុស្ស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត។ ការ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ដើម្បី​ចាំ​ទទួល​ភ្ញៀវ និង​ក្រុម​កីឡាករ គឺ​ជា​រឿង​សំខាន់​មួយ​សម្រាប់​ប្រទេស​រុស្ស៊ី ដើម្បី​ធានា​ឱ្យ​បាន​ចំពោះ​សុវត្ថិភាព។ ត្បិត​អី ​ក្រុម ISIS ​បាន​គំរាម​វាយ​ប្រហារ​មក​លើ​ព្រឹត្តិការណ៍​នេះ​ជា​ច្រើន​ដង​មក​ហើយ។

លោក​ Alexei ​បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​ថា​ក្រុម​សន្តិសុខ​រុស្ស៊ី ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ការ​ពារ​សន្ដិសុខ​ក្នុង​ការ​ប្រកួត​នេះ។ មិន​ថា​ការ​វាយ​ប្រហារ​នៅ​ខាង​ក្រៅ ​ឬ​ក្រុម​អ្នក​គាំទ្រ​ប៉ះ​ទង្គិច​គ្នា​នោះ​ទេ ​ពួកគេ​នឹង​ត្រូវ​ចាប់​ខ្លួន​ភ្លាម ​ប្រសិន​បើ​បង្ក​ហេតុ។ សម្រាប់​អ្នក​បង្ក នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ខ្លាំង ពី​អាជ្ញាធរ​រុស្ស៊ី៕ប្រភព៖ DailyMail

  • ប្រធាន​សន្តិសុខ​នៅ​រុស្ស៊ី៖ ​បើ​មាន​អ្នក​បង្ក​ចលាចល ​អ្នក​នោះ​នឹង​ទទួល​ទោស​ធ្ងន់ធ្ងរ