ក្រុម Spurs នឹងត្រូវលេងទល់ក្រុម Manchester City ម្ដងទៀត ក្នុងពានរង្វាន់ English Premier League នៅម៉ោង៦:៣០នាទីល្ងាចនេះហើយ។
ក្រុមទាំងពីរខាងលើទើបតែប៉ះគ្នាប៉ុណ្ណោះនៅពាន UEFA Champions League ដែលក្រុម Spurs ជាអ្នកទម្លាក់ក្រុម Man City ។ ដូច្នេះហើយការប្រកួតនៅល្ងាចនេះ អាចចាត់ទុកថាជាការប្រកួតសងសឹកគ្នាមួយក៏ថាបាន។ មួយវិញទៀត ក្រុមរបស់លោក Pep ត្រូវការឈ្នះការប្រកួតនេះជាចាំបាច់ ដើម្បីអាចប្រជែងពានរង្វាន់ Premier League ជាមួយក្រុម Liverpool បាន។
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET
ដោយឡែកសម្រាប់ក្រុមរបស់លោកPochettino វិញក៏ត្រូវការឈ្នះការប្រកួតនេះ ដើម្បីប្រជែងតំបន់ Top4 ដែរ។ តែពួកគេត្រូវការរក្សាកីឡាករមិនឱ្យមានរបួសឡើយ ព្រោះមានភារកិច្ចធំមួយទៀត ត្រូវលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់ក្រុម Ajax ក្នុងពានរង្វាន់ Champions League នៅថ្ងៃ៣០ខាងមុខ។ ដូច្នេះហើយ ទើបលោក Pochettino បានបញ្ជាក់ថាការប្រកួតនៅរាត្រីនេះ នឹងត្រូវដាក់ក្មេងៗឱ្យលេងហើយ៕ប្រភព៖ Dailymail