Xabi Alonso ជឿជាក់ថាឱ្យតែលេង២ជើងក្នុងដី និងក្រៅដី គឺក្រុម Liverpool ប៉ះក្រុមមួយណាក៏ឈ្នះដែរ ហើយឆ្នាំនេះពួកគេនឹងមានឱកាសឈ្នះ Champions League មិនខាន។
ក្រុមរបស់លោក Klopp បានបរាជ័យក្រោមថ្វីជើងក្រុម Real Madrid ៣-១ នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាលមុន។ នារដូវកាលនេះ ពួកគេមានឱកាសឡើងមកលើទៀតហើយ ដោយឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្រូវតទល់ជាមួយក្រុម FC Barcelona ។
Alonso អតីតកីឡាករក្រុម Liverpool ដែលជួយឈ្នះពាន Champions League នៅឆ្នាំ ២០០៥ បានបង្ហាញចំណាប់អារម្មណ៍ថានារដូវកាលនេះ ហង្សក្រហមមានឱកាសច្រើនក្នុងការប្រជែងពាន។ ក្រោមការដឹកនាំរបស់លោក Klopp នឹងមិនងាយមានក្រុមណាមួយយកឈ្នះ Liverpool បានឡើយ ជាពិសេសគឺការលេងប្រកួត២ជើងតែម្ដង។ ហើយពួកគេនារដូវកាលនេះ ក៏មានសង្ឃឹមខ្ពស់ក្នុងការលើកពាន Champions League ដែរ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET