គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ​ ​ប្រាប់​ពី​ចំណុច​ខ្សោយ​ និង​ ​ខ្លាំង​រវាង​ Priscilla ​តតាំង​ នៅ​ ​ស្រីពៅ

ការ​ប្រកួត​រវាង​កីឡាការិនី​ម្ចាស់​ផ្ទះ​ Priscilla Hertati Lumban Gaolនិង ​​កីឡាការិនិ​ជម្រើស​ជាតិ​កម្ពុជា​ នៅ​ ​ស្រីពៅ ​ ​កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ​​នៅ​​សង្វៀន​ ONE: FOR HONOR ​​​នា​​ថ្ងៃ​ទី​ ៣ ​ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​នៅ​ប្រទេស​ ឥណ្ឌូណេស៊ី។

គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ ​​ប្រចាំ​​ក្លិប​ Cambodian Top Team និង​ ​ត្រូវ​ដឹក​នាំ​កីឡាការិនី​​ទៅ​ប្រកួត​​​នា​ពេល​ខាង​មុខ​នោះ​​បាន​​​បង្ហើប​អំពី​ចំណុច​​ខ្លាំង​ និង​ ចំណុច​ខ្សោយ​មួយ​ចំនួន​​រវាង​ជំនួប​ខាង​លើ។​ ​លោក​ ហ៊ុន ច័ន្ទរាជ្យ ​សង្កត់​ធ្ងន់​ថា​ ៖« Priscilla គេ​មាន​បទ​ពិសោធន៍​ច្រើន​​ដល់​ ៩ ដង​នៅ​សង្វៀន​ One Championship និង​ កម្លាំង​ខ្លាំង​ជាង​កីឡាការិនី​ថៃ​​ Riga ​​ដែល​ ស្រី​ពៅ​ ​ទទួល​ជ័យ​ជម្នះ​​ផង។ កម្លាំង​កាច់​ ​បោក​ ក្លេរ​គេ​ខ្លាំង​ ដូច្នេះ​ ​យើង​​ត្រូវ​ការពារ​កុំ​ឲ្យ​គេ​​​ក្លេរ​បាន​ និង​ បោកបាន។»

​អគ្គលេខាធិការ​​សហព័ន្ធ​កីឡា​​យុទ្ធគុន​ចម្រុះ​កម្ពុជា​រូប​នេះ​​ទទួល​ស្គាល់​ដែរ​ថា​ ​ចំណុច​ខ្សោយ​ ស្រីពៅ នៅ​ត្រង់​ក្លេរ​ គាប ​កាច់ និង​ បោក​ ​ដែល​ត្រូវ​​តែ​បន្ថែម​ចំណុច​នេះ។ ​បែប​​ណា​ក្ដី​​គ្រូ​បង្វឹក​គុន​ចម្រុះ​​ដដែល​នេះ​ ​​​​សង្ឃឹម​ថា​ ស្រីពៅ ​នឹង​ហ្វឹកហាត់​បុក​ផ្នែក​កម្លាំង​ ក្បាច់​ក្លេរ​-ចាប់ ​និង​ ក្បាច់​ការពារ​​​កុំឲ្យ​គេ​ផ្ដួល​បាន។​ ​​​លោក​នៅ​តែ​មាន​ជំនឿ​ លើ​ ស្រីពៅ​ ​ថា​នឹង​ធ្វើ​បាន​ល្អ​ ព្រោះ​កីឡាការិនិ​ជម្រើសជាតិ​រូប​នេះ​ខំ​ហ្វឹកហាត់​​​ត្រៀម​រហូត​មក ​​ហើយ​ អំឡុង​ពេល​ចូល​ឆ្នាំ​​ថ្មី​ប្រពៃ​ណី​ជាតិ​ក៏​បន្ត​ហ្វឹកហាត់​​ខ្លាំងក្លា​ដូច​គ្នា។​ ​លោក​គូស​បញ្ជាក់​ទៀត​ថា ​​កូន​សិស្ស​របស់​ខ្លួន​នឹង​ធ្វើ​​ឲ្យ​​ការ​ប្រកួត​​ស្រួចស្រាល់​ ​ហើយ​ទស្សនិកជន​ច្បាស់​ជា​​ចង់​តាម​ដាន​ជាក់​ជា​មិន​ខាន។​ ​ថ្មីៗ​នេះ​ ​កីឡាការិនី​ជួរ​មុខ​នៅ​កម្ពុជា​ បាន​​ចេញ​​ទៅ​ហ្វឹកហាត់​ជា​មួយ​ក្រុម​កីឡាករ​ប្រដាល់​​ជម្រើស​ជាតិ​នៅ​ប្រទេស​ថៃ​ កាល​​ថ្ងៃ​អង្គារ​ រហូត​ដល់​ថ្ងៃ​ទី​ ២៧ ​មេសា​​ ទើប​ត្រលប់​មក​វិញ​ ដែល​ជា​ការ​ពង្រឹង​សមត្ថភាព​​ មុន​ចេញ​ទៅ​ប្រកួត​នៅ​ ឥណ្ឌូណេស៊ី​ នា​ដើម​ខែ​ ​ឧសភា ខាង​មុខ។

កីឡាការិនី​វ័យ​ ២៤ ​រូប​នេះ​ក៏​បាន​​ប្រាប់​ឲ្យ​ដឹង​នា​ពេល​កន្លង​ទៅ​ផង​ដែរ​ថា​ ​គេ​ប្រឹង​ហាត់​ក្បាច់​គាប​ ក្លេរ ​និង​ ផ្ដួល​ឲ្យ​បាន​ល្អ​ប្រសើរ​ព្រោះ​នៅ​ខ្សោយ​ត្រង់​ចំណុច​នេះ។​ ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុច​ល្អ​នោះ ​ស្រីពៅ​ មិន​ឲ្យ​ ​ Priscilla ផ្ដួល​​បាន​​ងាយៗ​​ឡើយ​ដើម្បី​បង្ការ​គ្រោះ​ថ្នាក់។​ ​ប្អូន​ស្រី​របស់​ ​នៅ ស៊ីថា​ ​នឹង​នៅ​តែ​រក្សា​ជំហរ​​វ៉ៃ​ប្រយោល​ និង​ វ៉ៃ​​ដោះ​ខ្លួន​ការពារ​មិន​អាច​ឲ្យ​ដៃ​គូ​​ចូល​កៀក​ពេក​បាន​ទេ។​

គួរ​ដឹង​ដែរ​ថា​​ ​កីឡាការិនី​ Priscilla Hertati Lumban Gaol ​​​មាន​វ័យ​ ​៣០​ ឆ្នាំ​ ជា​តារា​ប្រចាំ​សង្វៀន​ One Championship ​ ​តាំង​ពី​ឆ្នាំ​ ២០១៧ មក។ ​Priscilla ប្រកួត​លើ​សង្វៀន​កម្រិត​ពិភព​លោក​នេះ​បាន​ចំនួន​ ​៩ ដង​ ​ដែល​ក្នុង​​នោះ​​ឈ្នះ​ ៥​ ដង​ និង ចាញ់​ ៤ ដង។ ការ​ប្រកួត​ចុង​ក្រោយ Priscilla ​ ចាញ់​​ពិន្ទុ​កីឡា​ការិនី​ឥណ្ឌា​​​ Puja Tomar ​ទាំង​មិន​អស់​ចិត្ត​ដោយ​មាន​ទឹក​ភ្នែក​ស្រក់​ក្រោយ​ការ​ប្រកាស​លទ្ធផល។ ​រីឯ​ នៅ ស្រី ​ដែល​​ជា​ កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន​ World Lethwei Championship ​​​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ នា​ឆ្នាំ​កន្លង​ទៅ ទើប​តែ​ឡើង​សង្វៀន​ One Championship បាន​ម្ដង​គត់​ពេល​យក​ឈ្នះ​កីឡាការិនី​ថៃ Rika Ishige ​កាល​​ពី​ពាក់​​កណ្ដាល​ខែ​ កុម្ភៈ ​ឆ្នាំ​ ២០១៩​​នៅ​ប្រទេស​ថៃ៕ ​

  • គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ​ ​ប្រាប់​ពី​ចំណុច​ខ្សោយ​ និង​ ​ខ្លាំង​រវាង​ Priscilla ​តតាំង​ នៅ​ ​ស្រីពៅ