ក្រុម Ajax នឹងសម្រាករហូតដល់ប៉ះក្រុម Spurs នៅថ្ងៃ៣០ខែមេសាឆ្នាំ២០១៩នេះ ក្រោយពីទទួលបានការលើកលែងពីលីគកំពូលហុល្លង់។
លីគ Eredivisie បានប្រកាសថាកាលវិភាគប្រកួតរបស់ក្រុម Ajax ទាំងអស់ នឹងត្រូវផ្អាកសិន រហូតទាល់តែក្រុមនេះលេងទល់ក្រុម Spurs ចប់រួចរាល់ ទើបដំណើរការប្រកួតវិញ។ កត្ដានេះ គឺជាការជួយក្រុម Ajax ខ្លាំងមែនទែន ព្រោះពួកគេមានពេលសម្រាកគ្រប់គ្រាន់ និងមិនបារម្ភរឿងកីឡាកររបួសឡើយ។ ផ្ទុយពីក្រុម Spurs វិញ ដែលត្រូវតតាំងជាមួយក្រុម Man City ជាថ្មីម្ដងទៀត ក្នុងពាន Premier League ។
Ajax នៅលីគកំពូលហុល្លង់កំពុងឈរលេខ១ ប៉ុន្តែមានពិន្ទុត្រឹម៧៤ស្មើជាមួយក្រុម PSV ប៉ុណ្ណោះ។ ដូច្នេះហើយ ពួកគេក៏ត្រូវប្រឹងលេងជាចាំបាច់ដែរ ដើម្បីរក្សាតំណែងកំពូលតារាង។ យ៉ាងណាមិញ ការផ្អាកការប្រកួតសិននេះ គឺជារឿងល្អបំផុតហើយសម្រាប់ក្រុម Ajax នោះ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET