ខ្សែការពារ Nacho Monreal បានរត់ទៅបង្គន់ភ្លាមៗ នៅពាក់កណ្ដាលតង់ នាការប្រកួតរវាងក្រុម Arsenal និង Napoli ពានរង្វាន់ Europa League វគ្គ៨ក្រុមចុងក្រោយជើងទី២។
Arsenal នៅតែបន្ដភាពខ្លាំងរបស់ខ្លួនបានដដែល នៅជើងទី២នេះ ដោយអាចបន្ដយកឈ្នះ Napoli ១-០ ទៀត សរុបទាំងពីរជើងទៅ ពួកគេឈ្នះ ៣-០ ។ ជាមួយគ្នានោះដែរ គេសង្កេតឃើញរឿងមួយដែលអ្នកគាំទ្រហួសចិត្តបន្តិច សើចបន្តិច និងអាណិតបន្តិច គឺ Monreal ត្រូវរត់ទៅបន្ទប់ទឹកភ្លាម ដោយសារតែឈឺពោះខ្លាំងពេក។
ខ្សែការពារខាងលើបានចេញទៅក្រៅបន្តិច ក៏ត្រលប់មកវិញ ហើយអ្នកគាំទ្រក៏នាំគ្នាយកសកម្មភាពនេះទៅបង្ហោះនៅលើបណ្ដាញសង្គមនានា។ អ្នកខ្លះ និយាយលេងសើចទៀតថា សង្ឃឹម Monreal បានលាងដៃស្អាត មុនចូលទីលានប្រកួតបន្ដ។ ខ្លះទៀត សរសេរថាគ្មាននរណាអាចទ្រាំបានទេ សម្រាប់រឿងនេះ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET